ឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋាន បានចូលរួមកិច្ចប្រជុំការងារអប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនអាស៊ាន លើកទី៣២ តាមរយៈអនឡាញ

ខេត្តឧត្តរមានជ័យ ៖ ថ្ងៃចន្ទ ១៣កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រុមការងារអប់រំបង្ការ របស់នាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនង សាធារណៈដឹកនាំដោយឧត្តមសេនីយ៍ត្រី យិន យឿត អនុប្រធាននាយកដ្ឋាន បានចូលរួមកិច្ចប្រជុំការងារអប់រំបង្ការទប់ស្កាត់បញ្ហាគ្រឿងញៀនអាស៊ាន លើកទី៣២ (Drug Promotion Education and Public Awareness ASOD 32nd) ដែលប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ។កិច្ចប្រជុំនេះជាកិច្ចប្រជុំពីចម្ងាយ Zoom ដោយមានការអញ្ជើញចូលរួមពីគ្រប់បណ្ដាប្រទេសនៃរដ្ឋជាសមាជិកអាស៊ានទាំង១១ ធ្វើការអនុម័តទៅលើអនុសាសន៍ចំនួន ១០ ចំណុចកាលពីកិច្ចប្រជុំលើកទី ៣១ ។ ជាមួយនេះចំពោះអនុសាសន៍នៃកិច្ចប្រជុំលើកទី៣២ លេខាធិការដ្ឋានការងារអប់រំបង្ការអាស៊ាន និងផ្ដល់ជូនបណ្ដារដ្ឋជាសមាជិកអាស៊ានធ្វើការពិនិត្យ សម្រួលខ្លឹមសារគ្រប់ជ្រុងជ្រោយ។