ពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត” នៃខេត្តកំពង់ធំ

ខេត្តកំពង់ធំ ៖ ថ្ងៃអង្គារ ១៤កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមជាគណៈអធិបតីរួមជាមួយ ឯកឧត្តម អ៊ុន បុត្ត អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ឯកឧត្តម អ៊ឹម សារឿន សមាជិកក្រុមប្រឹក្សាខេត្ត ក្នុងពិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ក្រោមប្រធានបទ ”រួមគ្នាឆ្លើយតបបញ្ហាគ្រឿងញៀនក្នុងបរិបទថ្មីប្រកបដោយភាពច្នៃប្រឌិត” ។ការប្រារព្ធពិធីនេះមាន ការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃរដ្ឋបាលខេត្ត សាលាឧទ្ធរណ៍ សាលាដំបូង អយ្យការសាលាដំបូង មន្ទីរ អង្គភាពជំនាញជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក លោកគ្រូ អ្នកគ្រូ កម្លាំងប្រដាប់អាវុធ មេឃុំ ចៅសង្កាត់ អង្គការសង្គមស៊ីវិល ក្រុមហ៊ុនសហគ្រាសឯកជន យុវជន យុវនារី និងសិស្សានុសិស្សខេត្តកំពង់ធំ ជិត៤០០នាក់។