ត្រៀមរៀបចំកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការដុតកម្ទេចគ្រឿងញៀន ស្របតាមលក្ខណៈបច្ចេកទេស និងមានសុវត្ថិភាពខ្ពស់ របស់រដ្ឋបាលខេត្តកោះកុង
ខេត្តកោះកុង ៖ ថ្ងៃព្រហស្បតិ៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ តបតាមការអញ្ជើញរបស់រដ្ឋបាលខេត្តកោះកុង និងដោយបានការអនុញ្ញាតពី ឯកឧត្ដម នាយឧត្ដមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, លោក ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការត្រៀមរៀបចំកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងការដុតកម្ទេចគ្រឿងញៀន ស្របតាមលក្ខណៈបច្ចេកទេស និងមានសុវត្ថិភាពខ្ពស់ របស់រដ្ឋបាលខេត្តកោះកុង។កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ មន្រ្តីជំនាញនៃ អគ្គលេខាធិការដ្ឋាន នៃ អ.ជ.ប.គ.ញ និង មន្ត្រីជំនាញរបស់អង្គភាព នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត។ កិច្ចប្រជុំនេះផ្តោតសំខាន់ទៅលើការ ជ្រើសរើសទីតាំង និងបច្ចេកទេស សម្រាប់ធ្វើការដុតកម្ទេចគ្រឿងញៀន។






