ឯកឧត្តម កេត សោផាន់ រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការទទួលបន្ទុក កិច្ចសហប្រតិបត្តិការអន្តរជាតិនៃគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់និងជាសមាជិកនៃ អ.ជ.ប.គ.ញ. សម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា

(រាជធានីភ្នំពេញ)៖ថ្ងៃព្រហស្បត៍ ១រោច ខែទុតិយាសាឍ ឆ្នាំមមី​ អដ្ឋស័ក​ ព​ស​ ២៥៧០​ ត្រូវនឹង​ថ្ងៃទី៣០ ខែកក្តដា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ឯកឧត្តម កេត សោផាន់ រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការទទួលបន្ទុក កិច្ចសហប្រតិបត្តិការអន្តរជាតិនៃគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់និងជាសមាជិកនៃ អ.ជ.ប.គ.ញ. បានជួបជាមួយឯកឧត្តម Shaharuddin Onn ឯកអគ្គរដ្ឋទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារស្តី កិច្ចការងារសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងប្រទេសម៉ាឡេសុី នៅសាលប្រជុំ អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ក្នុងជំនួបនេះក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ​ និងមន្រ្តីជំនាញផងដែរ។