ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការទទួលការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ២រោច ខែទុតិយាសាឍ​ ឆ្នាំមមី​ អដ្ឋស័ក​ ពស​ ២៥៧០​ ត្រូវ​នឹង​ថ្ងៃទី៣១​ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការទទួលការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការង បានធ្វើបទបង្ហាញស្តីពីការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនក្នុងក្របខ័ណ្ឌអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនជូនអង្គពិធី។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសមាជិក សមាជិកានៃគណៈកម្មាធិការ លេខាធិការដ្ឋាន ក្រសួង ស្ថាប័នពាក់ព័ន្ធ និងតំណាងនៃគណៈអភិបាលរាជធានី ខេត្ត។