លោកឧត្តមសេនីយ៍ឯក ជុន ថាវៀត ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនិងបំពេញឯកសារពាក់ព័ន្ធនានា សម្រាប់ជំរុញនិងពន្លឿនការងារជំរឿនមន្ត្រីនគរបាលជាតិកម្ពុជា នៅអង្គភាពអគ្គលេខាធិការដ្ឋាននៃអ.ជ.ប.គ.ញ.
(រាជធានីភ្នំពេញ) នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៦ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. លោកឧត្តមសេនីយ៍ឯក ជុន ថាវៀត ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យវឌ្ឍនភាពនិងបំពេញឯកសារពាក់ព័ន្ធនានា សម្រាប់ជំរុញនិងពន្លឿនការងារជំរឿនមន្ត្រីនគរបាលជាតិកម្ពុជា នៅអង្គភាពអគ្គលេខាធិការដ្ឋាននៃអ.ជ.ប.គ.ញ.។កិច្ចប្រជុំនេះ ចូលរួមពី លោក លោកស្រី ប្រធានការិយាល័យបុគ្គលិក/រដ្ឋបាល ចំណុះនាយកដ្ឋាន/មន្ទីរ និងលោកលោកស្រី ជំនួយការ ឯកឧត្តម អគ្គលេខាធិការ អគ្គលេខាធិការរង និងប្រធាននាយកដ្ឋាន នៅសាលប្រជុំធំនៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ.។











