កិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅខែសីហារបស់នាយកដ្ឋានអនុវត្តច្បាប់ និងត្រួតពិនិត្យវឌ្ឍនភាពការងារ​ បញ្ហាប្រឈម លទ្ធផល​ការដោះស្រាយសេចក្ដីរាយការណ៍​ ចម្ងល់​ ឬសំណូមពរតាម​ NoDrug App

រាជធានីភ្នំពេញ៖ ថ្ងៃសុក្រ ៩រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជា​ប្រធាន​អនុគណៈ​កម្មការប្រចាំបញ្ជា២៤ម៉ោងលើ៧ថ្ងៃ(២៤/៧) នៃ​គណៈកម្មការ​គ្រប់គ្រង​កម្មវិធី​ទូរស័ព្ទដៃ​ NoDrug អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន(អ.​ជ.ប.គ.ញ.) បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែកក្កដា និងលើកទិសដៅខែសីហារបស់នាយកដ្ឋានអនុវត្តច្បាប់ និងត្រួតពិនិត្យវឌ្ឍនភាពការងារ​ បញ្ហាប្រឈម លទ្ធផល​ការដោះស្រាយសេចក្ដីរាយការណ៍​ ចម្ងល់​ ឬសំណូមពរតាម​ NoDrug App ជូនអ្នក​រាយការណ៍​ និងលើកទិស​ដៅការងារបន្តរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤/៧។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក ឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋានអនុវត្តច្បាប់ លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន/ប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៅសាលប្រជុំតូច អគ្គលេខាធិការដ្ឋាននៃ​ អ.ជ.ប.គ.ញ.៕