ឯកឧត្តម កេត សោផាន់ រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការទទួលបន្ទុក កិច្ចសហប្រតិបត្តិការអន្តរជាតិនៃគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់និងជាសមាជិកនៃ អ.ជ.ប.គ.ញ. ជួបជាមួយលោកស្រី​ Marie Buscail​ ភារធារី​នៃ​ស្ថានទូត​សាធារណរដ្ឋ​បារាំង​និង​ក្រុមការងារ​ ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារ

(រាជធានីភ្នំពេញ)៖ថ្ងៃអង្គារ​ ១៣រោច​ ខែទុតិយាសាឍ ឆ្នាំមមី​ អដ្ឋស័ក​ ព​ស​ ២៥៧០​ ត្រូវនឹង​ថ្ងៃទី១១ ខែសីហា​ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ឯកឧត្តម កេត សោផាន់ រដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការទទួលបន្ទុក កិច្ចសហប្រតិបត្តិការអន្តរជាតិនៃគណៈបញ្ជាការយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់និងជាសមាជិកនៃ អ.ជ.ប.គ.ញ. ដោយ​មានការចូលរួមពីសំណាក់ឯក​ឧត្ដម​ ឧត្ដម​សេនីយ៍​ទោ​ ឃន​ តារា​សម្បត្តិ​ អគ្គ​លេខាធិការ​រង​ ឧត្ដម​សេនីយ៍​ទោ​ អ៊ុយ​ សមផល្លា​រិទ្ធិ​ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នៃអ.ជ.ប.គ.ញ. និង​មន្រ្តី​ជំនាញ​ បានជួបជាមួយលោកស្រី​ Marie Buscail​ ភារធារី​នៃ​ស្ថានទូត​សាធារណរដ្ឋ​បារាំង​និង​ក្រុមការងារ​ ដើម្បីសម្ដែងការគួរសម និងពិភាក្សាការងារស្តីពី​ កិច្ចការងារសហប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀនរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង​សាធារណរដ្ឋ​បារាំង​ នៅស្ថាន​ទូត​សាធារណរដ្ឋ​បារាំង​ ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។