កិច្ចប្រជុំត្រួតពិនិត្យលើ សេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៦ និងពិក្សាការងារនៃអ.ជ.ប.គ.ញ.

រាជធានីភ្នំពេញ : ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលើ សេចក្តីព្រាងរបាយការណ៍ ស្តីពីលទ្ធផលការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៦ និងពិក្សាការងារផ្សេងៗ។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង តំណាងខុទ្ទកាល័យឯកឧត្តមសន្តិបណ្ឌិត ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម ទីប្រឹក្សានៃអ.ជ.ប.គ.ញ. លោកប្រធាននាយកដ្ឋាន/មន្ទីរពិសោធន៍ និងមន្ត្រីជំនាញ ចំណុះអគ្គលេខាធិការដ្ឋាន នៃអ.ជ.ប.គ.ញ.។