ឧត្ដមសេនីយ៍​ឯក​ ជ័យ​ បុប្ផា​ អគ្គលេខាធិការ​រង បានអញ្ជើញ​ចូលរួមកិច្ចប្រជុំស្តីពីការ​ពង្រឹង​កិច្ចសហការ​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានារបស់​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល​ និង​ស្តារនីតិ​សម្បទា​អ្នក​ញៀន​គ្រឿង​ញៀន​ដោយ​ស័្មគ្រ​ចិត្ត​ និង​ផ្អែក​លើ​សហគមន៍​ កែវផុស

ខេត្ត​ព្រះ​សីហនុ​៖​ ថ្ងៃអង្គារ​ ៥កើត​ ខែស្រាពណ៌​ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែសីហា​ ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ.ឧត្ដមសេនីយ៍​ឯក​ ជ័យ​ បុប្ផា​ អគ្គលេខាធិការ​រង បានអញ្ជើញ​ចូលរួមកិច្ចប្រជុំស្តីពីការ​ពង្រឹង​កិច្ចសហការ​ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានារបស់​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល​ និង​ស្តារនីតិ​សម្បទា​អ្នក​ញៀន​គ្រឿង​ញៀន​ដោយ​ស័្មគ្រ​ចិត្ត​ និង​ផ្អែក​លើ​សហគមន៍​ កែវផុស។កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព​ ឯកឧត្ដម​ សន​ សុផល​ អគ្គនាយក​នៃអគ្គនាយកដ្ឋានស្តារសម្បទា​ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានការចូលរួមពីតំណាងក្រសួងសុខាភិបាល និងតំណាងរដ្ឋបាលខេត្តព្រះសីហនុ៕