លោកស្រី ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ខែសីហា លើកទិសដៅការងារខែកញ្ញា និងពិភាក្សាការងារផ្សេងៗ
រាជធានីភ្នំពេញ ៖ ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ លោកស្រី ឧត្តមសេនីយ៍ឯក ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ខែសីហា លើកទិសដៅការងារខែកញ្ញា និងពិភាក្សាការងារផ្សេងៗ របស់មន្ទីរពិសោធន៍គ្រឿងញៀន ដោយមានការចូលរួមពី លោកប្រធានមន្ទីរពិសោធន៍ អនុប្រធានមន្ទីរពិសោធន៍ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីនៃមន្ទីរពិសោធន៍គ្រឿងញៀន។







