ឯកឧត្តម សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីសកម្មភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ប្រចាំឆមាសឆ្នាំ២០២៦

(រាជធានីភ្នំពេញ): ព្រឹកថ្ងៃសុក្រ ៨កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែសីហាឆ្នាំ២០២៦ ឯកឧត្តម សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យនិងពិភាក្សាលើសេចក្ដីព្រាងរបាយការណ៍ស្ដីពីសកម្មភាពការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ប្រចាំឆមាសឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី នៅទីស្ដីការគណៈរដ្ឋមន្រ្តី ។ សមាសភាពដែលបានចូលរួមក្នុងកិច្ចប្រជុំមានតំណាងមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ចំនួនប្រមាណ ១០០នាក់។