ឧត្ដមសេនីយ៍​ឯក​ ជ័យ​ បុប្ផា​ អគ្គលេខាធិការ​រង បានអញ្ជើញ​ចូលរួមកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការ​ទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅទីស្តីការក្រសួងសុខាភិបាល

រាជធានីភ្នំពេញ ៖​ ថ្ងៃចន្ទ ១១កេី​ត​ ខែស្រាពណ៌​ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា​ ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ​នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ឧត្ដមសេនីយ៍​ឯក​ ជ័យ​ បុប្ផា​ អគ្គលេខាធិការ​រង បានអញ្ជើញ​ចូលរួមកិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការ​ទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន នៅទីស្តីការក្រសួងសុខាភិបាល។កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព​ ឯកឧត្ដម​វេជ្ជបណ្ឌិត ហុក គឹមចេង អគ្គនាយក​បច្ចេកទេសសុខាភិបាល និងជាប្រធានលេខាធិការដ្ឋាន ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័នសមាជិក សមាជិកា នៃលេខាធិការដ្ឋាន​គណៈកម្មាធិការ​ទទួលបន្ទុកការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន សរុបចំនួន ២៥នាក់៕