លោកឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអ.ជ.ប.គ.ញ. ដឹកនាំក្រុមការងារនៃនាយកដ្ឋានត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំសហការជាមួយមន្រ្តីជំនាញនៃវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍

ភ្នំពេញ៖ ថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំក្រុមការងារនៃនាយកដ្ឋានត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ សហការជាមួយមន្រ្តីជំនាញនៃវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ ចុះត្រួតពិនិត្យការប្រើប្រាស់សារធាតុគីមីផ្សំរបស់ក្រុមហ៊ុន HEINEKEN ( CAMBODIA ) CO.,LTD. ដែលមានអាសយដ្ឋាននៅភូមិ បោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ការចុះត្រួតពិនិត្យការប្រើប្រាស់សារធាតុគីមីផ្សំនេះ មានគោលបំណងសំខាន់ៗដូចខាងក្រោម៖១. ពិនិត្យ និងផ្ទៀងផ្ទាត់បរិមាណប្រើប្រាស់ជាក់ស្តែង ស្របតាមអាជ្ញាប័ណ្ណ ឬលិខិតអនុញ្ញាតដែលរាជរដ្ឋាភិបាលបានផ្តល់ជូនក្រុមហ៊ុន។២. បង្ការ និងទប់ស្កាត់ការទិញលក់ និងការប្រើប្រាស់ខុសមុខសញ្ញា ដែលក្រុមហ៊ុនបានសើ្នសុំ។៣. ពង្រឹងប្រសិទ្ធភាពគ្រប់គ្រង ដើម្បីបង្ការ និងទប់ស្កាត់ការលួចបង្វែរយកទៅកែច្នៃផលិតគ្រឿងញៀនខុសច្បាប់។៤. ផ្សព្វផ្សាយពីនិយាមនីតិវិធីប្រតិបត្តិស្តីពីការគ្រប់គ្រងសារធាតុញៀននិងសារធាតុគីមីផ្សំ​ (SOP) ជាពិសេសពីតួនាទីនិងភារកិច្ចរបស់ក្រុមហ៊ុន​ រោងចក្រ​ និងសហគ្រាសដែលមានចែងក្នុងនិយាមនីតិវិធីនេះ។