កិច្ចប្រជុំពិភាក្សាប្រមូលព័ត៌មានជុំវិញក្រុមហ៊ុនចំនួន ៣៨ ទាក់ទងនឹងការនាំចូលសារធាតុគីមីផ្សំពីប្រទេសវៀតណាមមកកម្ពុជា

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ត្រូវនឹង ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ អ៊ុយ រ៉ាត់ ប្រធាននាយកដ្ឋានត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ និងជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀន និងសារធាតុគីមីផ្សំ បានដឹកនាំកិច្ចប្រជុំអន្តរស្ថាប័នពិភាក្សាប្រមូលព័ត៌មានដើម្បីឆ្លើយតបជាផ្លូវការជូនភាគីវៀតណាម ពាក់ព័ន្ធនឹងសកម្មភាពរបស់ក្រុមហ៊ុនចំនួន ៣៨ ដែលមានទិន្នន័យនាំចូលសារធាតុគីមីទូទៅ និងសារធាតុគីមីផ្សំពីប្រទេសវៀតណាមចូលមកប្រទេសកម្ពុជា។កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីសមាសភាពតំណាងក្រសួង-ស្ថាប័នជំនាញពាក់ព័ន្ធជាសមាជិកលេខាធិការដ្ឋាននៃក្រុមការងារអន្តរក្រសួងត្រួតពិនិត្យសារធាតុញៀននិងសារធាតុគីមីផ្សំ និងមន្ត្រីពាក់ព័ន្ធសរុបចំនួន ៤២ រូប ។