លោកឧត្តមសេនីយ៍ឯក​ ជុន​ ថាវៀត​ ប្រធាននាយកដ្ឋានរដ្ឋបាល​និងហិរញ្ញវត្ថុ​ បានចូលរួមបើកកិច្ចសវនកម្មផ្ទៃក្នុងរបស់នាយកដ្ឋានរដ្ឋបាល​និងហិរញ្ញវត្ថុ

រាជធានីភ្នំពេញ ៖ ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦លោកឧត្តមសេនីយ៍ឯក​ ជុន​ ថាវៀត​ ប្រធាននាយកដ្ឋានរដ្ឋបាល​និងហិរញ្ញវត្ថុ​ បានចូលរួមបើកកិច្ចសវនកម្មផ្ទៃក្នុងរបស់នាយកដ្ឋានរដ្ឋបាល​និងហិរញ្ញវត្ថុ​ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។ពិធីនេះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ វង្ស សុីណា អគ្គនាយករងនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរសេនីយ៍ អនុសេនីយ៍ អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យជំនាញ នៃនាយកដ្ឋានរដ្ឋបាល​ និងហិរញ្ញវត្ថុ​ និងប្រតិភូអម នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ។