ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង បានដឹកនាំប្រតិភូអញ្ជើញ ទស្សនកិច្ចចុះសិក្សាផ្ទាល់នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជាមួយអាជ្ញាធរពាក់ព័ន្ធ ក្រោមបេសកកម្មចុះសិក្សា ស្រាវជ្រាវអំពីនីតិវិធីត្រួតពិនិត្យគ្រឿងញៀន ដែលរៀបចំដោយអង្គការ UNODC
ខេត្តស្វាយរៀង ៖ ថ្ងៃចន្ទ ៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង បានដឹកនាំប្រតិភូអញ្ជើញ ទស្សនកិច្ចចុះសិក្សាផ្ទាល់នៅច្រកទ្វារព្រំដែនអន្តរជាតិបាវិត ជាមួយអាជ្ញាធរពាក់ព័ន្ធ ក្រោមបេសកកម្មចុះសិក្សា ស្រាវជ្រាវអំពីនីតិវិធីត្រួតពិនិត្យគ្រឿងញៀន ដែលរៀបចំដោយអង្គការ UNODC។បេសកកម្មខាងលើនេះមានការអញ្ជើញចូលរួមពី លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានអនុវត្តច្បាប់ លោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ នាយប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិបាវិត ក្រុមការងារ UNODC ស្នងការរងទទួលផែនគ្រឿងញៀន មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង តំណាងវរសេនាតូចនគរបាលការពារព្រំដែន និងតំណាងមកពីគយ និងរដ្ឋាករ។


















