ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំក្រុមការងារជួបប្រជុំជាមួយក្រុមលេខាធិការដ្ឋានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ

រាជធានីភ្នំពេញ ៖ ទទួលបានការអនុញ្ញាតពីឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្តីទី នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅរសៀលថ្ងៃអង្គារ ៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានដឹកនាំក្រុមការងារជួបប្រជុំជាមួយក្រុមលេខាធិការដ្ឋានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ ដើម្បីត្រៀមរៀបចំសិក្ខាសាលាស្តីពីការពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំអំពីបញ្ហាគ្រឿងញៀន ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ហ៊ឹម សុទិត្យា រដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានលេខាធិការដ្ឋានគណៈកម្មការទទួលបន្ទុកផ្សព្វផ្សាយអប់រំ និងឯកឧត្តម ឈាន លាង រដ្ឋលេខាធិការ ដោយមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ឯក លឹម តុងហួត និងសហការី ព្រមទាំងតំណាងអង្គភាពចំណុះក្រសួងព័ត៌មាន។