ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានដឹកនាំសហការី ជួបប្រជុំជាមួយលោក ទឹម វរ៉ា ប្រធានគណៈកម្មការសម្របសម្រួល សកម្មភាពសុខភាព
រាជធានីភ្នំពេញ ៖ ថ្ងៃពុធ ៥រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការស្ដីទី អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ បានដឹកនាំសហការី ជួបប្រជុំជាមួយលោក ទឹម វរ៉ា ប្រធានគណៈកម្មការសម្របសម្រួល សកម្មភាពសុខភាព ដើម្បីពិភាក្សាពីលទ្ធភាព ក្នុងការចូលរួមអនុវត្តគម្រោងពង្រឹងសកម្មភាពដើម្បីបង្ការ ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិក និងសារធាតុគីមីសម្រាប់ជក់ នៅតាមសាលារៀន និងសហគមន៍ (SCAPE) ដែលគ្រោងនិងអនុវត្តនៅសាលាចំនួន ១០ និងភូមិនៅជុំវិញសាលា នៅខេត្តសៀមរាប។











