ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.ប.គ.ញ. បានចូលរួមជា គណៈអធិបតីសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី “ការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន
ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃសៅរ៍ ៨រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានចូលរួមជា គណៈអធិបតីសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី “ការលើកកម្ពស់ការយល់ដឹងពីផលប៉ះពាល់ នៃការប្រើប្រាស់គ្រឿងញៀន App NoDrug និងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ក្នុងវិស័យអន្តរសាសនា”។វិធីនេះប្រព្រឹត្តទៅក្រោមអធិបតី ឯកឧត្តម ឆាយ វណ្ណា សមាជិកព្រឹទ្ធសភា ហើយមានការអញ្ជើញចូលរួមពី ឯកឧត្តម នៃ គង់ អភិបាលរង និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តព្រះសីហនុ ព្រមទាំង ឯកឧត្តម អស់លោក តំណាងក្រសួង ស្ថាប័ន អង្គភាព និងតំណាងសាសនាទាំង៥ នៅខេត្តព្រះសីហនុ សរុបចំនួន ៥០០ អង្គ/នាក់ ។ថ្លែងក្នុងនាមឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រីប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ បានថ្លែងនូវអំណរគុណ កោតសរសើរ ចំពោះគ្រប់ភាគីពាក់ព័ន្ធទាំងអស់ដែលបាន ចូលរួមសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀន និងសូមឱ្យតំណាងសាសនាដែលជាសិក្ខាកាមទាំងអស់យកចំណេះដឹងពីបញ្ហាគ្រឿងញៀន App NoDrug ដែលទទួលបានពីសិក្ខាសាលានេះ ទៅផ្សព្វផ្សាយបន្ត ដល់បរិស័ទរបស់ខ្លួន ពិសេសយុវជនគ្រប់ក្រុមគ្រួសារ និងប្រើប្រាស់App NoDrug ដើម្បីចំណេះដឹង និងរាយការណ៍យកគ្រឿងញៀនចេញពីសហគមន៍។














