វេទិកាអន្តរជាតិស្តីពីការត្រួតពិនិត្យគ្រឿងញៀន នៅក្រុង Lianyungang ខេត្ត Jiangsu សាធារណរដ្ឋប្រជាមានិតចិន

លាងអ៊ីនកាង៖ ថ្ងៃពុធ ១២រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមនាយ ឧត្តមសេនីយ៍ មាស វិរិទ្ធិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំប្រតិភូកម្ពុជា ចូលរួមវេទិកាស្តីស្តីពី កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគ្រឿងញៀនអន្តរជាតិ (Subforum on International Drug Control Cooperation) ត្រូវបានរៀបចំឡើងយ៉ាងអធិកអធមនៅក្រុង Lianyungang ខេត្ត Jiangsu សាធារណរដ្ឋប្រជាមានិតចិន។ ព្រឹត្តិការណ៍នេះគឺជាផ្នែកមួយនៃ «វេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណៈសកល» (Global Public Security Cooperation Forum - Lianyungang 2026) ដែលមានការចូលរួមពីតំណាងស្ថាប័នអនុវត្តច្បាប់ អង្គការអន្តរជាតិ និងអ្នកជំនាញជាច្រើនជុំវិញពិភពលោក។​ប្រធានបទសំខាន់ៗរួមមាន៖- ការគម្រាមកំហែង និន្នាការ និងបញ្ហាប្រឈមថ្មីៗនៃគ្រឿងញៀនសំយោគ-ការពិភាក្សាអំពីបញ្ហាប្រឈម និងការទប់ស្កាត់ការរីករាលដាលនៃសារធាតុញៀនប្រភេទថ្មី និងការលួចបន្លំប្រើប្រាស់សារធាតុគីមីផ្សំ។-ការពិភាក្សាលើវិធានការ និងដំណោះស្រាយចំពោះបញ្ហាគ្រឿងញៀនសំយោគ-ពង្រឹងកិច្ចសហប្រតិបត្តិការតាមព្រំដែន និងផ្លូវសមុទ្រ ប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងរហ័ស រវាងអាជ្ញាធរពាក់ព័ន្ធ ដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបការដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន-ការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ និងសកលលោក ដើម្បីផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍ និងបង្កើតយុទ្ធសាស្ត្ររួមគ្នាក្នុងការប្រឆាំងបទល្មើសគ្រឿងញៀន​ស្ថាប័នប្រយុទ្ធប្រឆាំងគ្រឿងញៀនកម្ពុជា បន្តប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការសហការយ៉ាងជិតស្និទ្ធជាមួយសហគមន៍អន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនគ្រប់ទម្រង់ សំដៅធានាសន្តិសុខ សុវត្ថិភាព និងសុខុមាលភាពជូនប្រជាពលរដ្ឋ។បន្ទាប់ពីកម្មវិធីវេទិកាបានបញ្ចប់ ឯកឧត្តម នាយឧត្តមសេនីយ៏ អគ្គលេខាធិការ ក៏បានអញ្ជើញដឹកនាំប្រតិភូកម្ពុជាទស្សនាពិព័រណ៍ ឧបករណ៏បច្ចេកវិទ្យា សន្តិសុខសម្រាប់ស្ថាប័នអនុវត្តច្បាប់ នៅសាលតាំងពិព័រណ៍ បច្ចេកវិទ្យាសន្តិសុខសាធារណៈផងដែរ។