ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការស្ដីទី នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. អញ្ជើញដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យលើការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំខែសីហា លើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦
រាជធានីភ្នំពេញ : ថ្ងៃសុក្រ ១៤រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការស្ដីទី នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញដឹកនាំ កិច្ចប្រជុំត្រួតពិនិត្យលើការងាររបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនប្រចាំខែសីហា លើកទិសដៅការងារខែកញ្ញា ឆ្នាំ២០២៦ និងពិភាក្សាការងារផ្សេងៗ ។ កិច្ចប្រជុំនេះដែរមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង តំណាងខុទ្ទកាល័យ ឯកឧត្តមសន្តិបណ្ឌិត ប្រធានអ.ជ.ប.គ.ញ. លោកប្រធាននាយកដ្ឋាន/មន្ទីរពិសោធន៍ និងមន្ត្រីជំនាញ នៃអ.ជ.ប.គ.ញ. ។

















