ឯកឧត្តម សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃអ.ជ.ប.គ.ញ. ចូលរួមកម្មវិធីប្រកាសចូលកាន់តំណែងអភិបាលរងនៃគណ:អភិបាលខេត្តឧត្ដរមានជ័យ

(ខេត្តឧត្តរមានជ័យ)៖នាព្រឹកថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជើញចូលរួមក្នុងកម្មវិធីប្រកាសចូលកាន់តំណែងអភិបាលរងនៃគណ:អភិបាលខេត្តឧត្ដរមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ហុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។ ពិធីនេះមានសមាជិកចំនួនប្រមាណ២៤០នាក់ ដែលបានអញ្ជើញមកពីអង្គភាពជុំវិញខេត្ត និងអង្គភាពចំណុះក្រសួងមហាផ្ទៃ។