កិច្ចពិភាក្សាលើ ការងារផលិតវីដេអូអប់រំពីបញ្ហាគ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug
រាជធានីភ្នំពេញ ៖ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៦ នៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានកិច្ចពិភាក្សាលើការងារផលិតវីដេអូអប់រំពីបញ្ហាគ្រឿងញៀន និងជំរុញការប្រើប្រាស់ App NoDrug។កិច្ចពិភាក្សានេះ ប្រព្រឹត្តទៅក្រោមអធិបតីដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ថោង សុគន្ធា អគ្គលេខាធិការរង នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយមានការអញ្ជើញចូលរួមពីឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈ ព្រមទាំងសហការី ជាមួយនឹងលោកស្រី គីម កល្យាណី តំណាងក្រុមហ៊ុន MSA ព្រមទាំងសហការី។







