លោកជំទាវ ឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរងដឹកនាំកិច្ចប្រជុំចូលរួមពិនិត្យពិភាក្សាជាមួយលោក ឧត្តមសេនីយ៍ឯក ជុន ថាវៀត ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុពិភាក្សាដើម្បីសហការ និងអនុវត្តលើគម្រោងនៃការស្នើសុំសាងសង់មជ្ឈមណ្ឌលព្យាបាល
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ឧត្ដមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង ប្រធានក្រុមការងារ នៃអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីសហការ និងអនុវត្តលើគម្រោងនៃការស្នើសុំសាងសង់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន នៅខេត្តស្វាយរៀង ដែលជាជំនួយរបស់សាធារណរដ្ឋសង្គមនិយមវៀតណាម។ កិច្ចប្រជុំចូលរួមពិនិត្យពិភាក្សាជាមួយ ឧត្តមសេនីយ៍ឯក ជុន ថាវៀត ប្រធាននាយកដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ឧត្តមសេនីយ៍ត្រី កង ពិសិទ្ធ ប្រធាននាយកដ្ឋានព្យាបាល ស្តារនីតិសម្បទានិងសមាហរណកម្ម នៃអ.ជ.ប.គ.ញ. និងមានការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធ។





