លោកឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំជាមួយតំណាងវិទ្យាស្ថានស្តង់ដារកម្ពុជា

រាជធានីភ្នំពេញ ៖ ថ្ងៃអង្គារ ១៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ លោកឧត្តមសេនីយ៍ទោ ឡេង ប៊ុនណា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំកិច្ចប្រជុំជាមួយតំណាងវិទ្យាស្ថានស្តង់ដារកម្ពុជា នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីពិភាក្សាការងារត្រៀមចុះត្រួតពិនិត្យការប្រើប្រាស់ និងការរក្សាទុកនូវសារធាតុគីមីផ្សំជាប់បញ្ញតិ្តនៅតាមបណ្តាក្រុមហ៊ុន/រោងចក្រ ដើម្បីបង្ការ ទប់ស្កាត់ការលួចបង្វែរពីជំនួញស្របច្បាប់ យកទៅលួចលាក់ផលិតគ្រឿងញៀនខុសច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។