ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន ផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានដឹកនាំមន្ត្រី ចូលរួមពិធី ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន និងការប្រកួត វោហាកោសល្យ ដល់និស្សិត សាកលវិទ្យាល័យជាតិកសិកម្ម

រាជធានីភ្នំពេញ ៖ ថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបាន ការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.គ.ប.ញ. ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាន ផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានដឹកនាំមន្ត្រី ចូលរួមពិធី ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់បញ្ហាគ្រឿងញៀន និងការប្រកួត វោហាកោសល្យ ដល់និស្សិត សាកលវិទ្យាល័យជាតិកសិកម្ម។ វគ្គផ្សព្វផ្សាយនេះ រៀបចំឡើងក្រោម កិច្ចសហការរវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញ ចូលរួមពី ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រោមអធិបតីភាព ឯកឧត្តម ឡោ រស្មី អនុរដ្ឋលេខាធិការ នៃក្រសួងអង្គភាពទាំងពីរ និងនិស្សិត សរុប ៦០០នាក់ នៅសាកលវិទ្យាល័យជាតិកសិកម្ម ។