ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានដឹកនាំ មន្ត្រីចូលរួម សិក្ខាសាលាផ្សព្វផ្សាយ អប់រំពីគ្រោះថ្នាក់ នៃគ្រឿងញៀន ក្នុងវិស័យទេសចរណ៍ ដល់ប្រតិបត្តិការទេសចរណ៍ នៅខេត្តក្រចេះ

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ដោយទទួលបាន ការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ ពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.គ.ប.ញ. ឧត្តមសេនីយ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋានផ្សព្វផ្សាយ អប់រំ និងទំនាក់ទំនងសាធារណៈបានដឹកនាំ មន្ត្រីចូលរួម សិក្ខាសាលាផ្សព្វផ្សាយ អប់រំពីគ្រោះថ្នាក់ នៃគ្រឿងញៀន ក្នុងវិស័យទេសចរណ៍ ដល់ប្រតិបត្តិការទេសចរណ៍ នៅខេត្តក្រចេះ។ សិក្ខាសាលានេះ រៀបចំឡើង ក្រោមកិច្ចសហការ រវាងអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងទេសចរណ៍ ក្រោមអធិបតីភាព ឯកឧត្តម កាទើ មហាំម៉ាត់ណោស្រ៊ី រដ្ឋលេខាធិការ នៃក្រសួង ដោយមានការ អញ្ជើញចូលរួម ពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំង អង្គភាពទាំងពីរ និស្សិតសាកលវិទ្យាល័យក្រចេះ យុវជន ស.ស.យ.ក និងប្រតិបត្តិករទេសចរណ៍សរុបជាង ១០០នាក់ នៅសាលាខេត្តក្រចេះ។