ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលស្តីពីនិយាមនីតិវិធីប្រតិបត្តិ
រាជធានីភ្នំពេញ ៖ ថ្ងៃអង្គារ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ជេីញចូលរួមជាគណៈអធិបតីក្នុងពិធីបេីកវគ្គបណ្តុះបណ្តាលស្តីពីនិយាមនីតិវិធីប្រតិបត្តិសម្រាប់មជ្ឈមណ្ឌលព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត ឈុំ វណ្ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯឧត្តមសាស្រ្តាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាលនិងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន។
















