ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលជួបសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិកប្រចាំតំបន់អាសុីប៉ាសុីហ្វិក
រាជធានីភ្នំពេញ: ថ្ងៃច័ន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១ មិថុនា ឆ្នាំ២០២៦ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានទទួលជួបសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិកប្រចាំតំបន់អាសុីប៉ាសុីហ្វិក(DEA) លោក David L King និងក្រុមការងារដ្ឋបាលប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា។














