ឯកឧត្តម សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ចើញចូលរួមក្នុងកម្មវិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ១មិថុនា
នាព្រឹកថ្ងៃចន្ទ ១រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានអញ្ចើញចូលរួមក្នុងកម្មវិធីអបអរសាទរខួបលើកទី៧៧ ទិវាកុមារអន្តរជាតិ១មិថុនា ខួបលើកទី២៥ទិវាពិភពលោកប្រឆាំងពលកម្មកុមារ១២ មិថុនានិងទិវាកុមារកម្ពុជាឆ្នាំ២០២៦ នៅក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា។ កម្មវិធីនេះរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ ក្រោមអធិបតីភាពឯកឧត្ដម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា និងជាប្រធានក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ។ សមាសភាពដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីនេះមានចំនួនប្រមាណជាង៤០០នាក់ ដែលអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធ នៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការមិនមែនរដ្ឋាភិបាល លោកគ្រូ អ្នកគ្រូ និងសិក្សានុសិស្សផងដែរ។




