ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការង នៃអគ្គលេខាធិការដ្ឋាន នៃ អ.ជ.ប.គ.ញ. ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពតំបន់ត្រីកោណមាស ឆ្នាំ២០២៦-២០២៧ ក្រោមផែនការប្រតិបត្តិការរួម នៃគម្រោងសុវត្ថិភាពទន្លេមេគង្គ

រាជធានីភ្នំពេញ៖ ថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពីឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាលប្រជុំធំ ឯកឧត្តម ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា អគ្គលេខាធិការង បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការសកម្មភាពតំបន់ត្រីកោណមាស ឆ្នាំ២០២៦-២០២៧ ក្រោមផែនការប្រតិបត្តិការរួម នៃគម្រោងសុវត្ថិភាពទន្លេមេគង្គ (២០២៣-២០២៧) សម្រាប់ការត្រួតពិនិត្យគ្រឿងញៀន ក្នុងចំណោមប្រទេសមាជិកទាំង៦ នៃអនុតំបន់ទមន្លេមេគង្គ។ កិច្ចប្រជុំរៀបចំឡើងដើម្បីផ្តល់ធាតុចូលកែសម្រួល ពីនាយកដ្ឋានជំនាញ ដោយមានការចូលរួមពីនាយកដ្ឋាន អនុវត្តច្បាប់ និងនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ ជាមូលដ្ឋានរាយការណ៍ និងស្នើសុំគោលការណ៍ឯកភាពពីថ្នាក់ដឹកនាំ។