ឯកឧត្តម ពៅ សាលីដេត រដ្ឋលេខាធិការ ទីស្ដីការគណ:រដ្ឋមន្ត្រី និងជានាយកខុទ្ទកាល័យ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ.
រាជធានីភ្នំពេញ : ថ្ងៃអង្គារ ២រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម ពៅ សាលីដេត រដ្ឋលេខាធិការ ទីស្ដីការគណ:រដ្ឋមន្ត្រី និងជានាយកខុទ្ទកាល័យ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និង ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. អញ្ជើញជា សហអធិបតី ដឹកនាំកិច្ចប្រជុំត្រៀមសម្រាប់រៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាពេលខាងមុខបន្ថែមពីលើនេះ ឯកឧត្តម នាយកខុទ្ទកាល័យ និង ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ក៏បានត្រួតពិនិត្យទៅលើ ៖១. សេចក្តីរាយការណ៍របស់ប្រធានអនុគណៈទាំងបួន២. កិច្ចពិភាក្សាការងារត្រៀមរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន។កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង លោកជំទាវនាយិការរងខុទ្ទការល័យឯកឧត្តមសន្តិបណ្ឌិត ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកប្រធាននាយកដ្ឋាន/មន្ទីរពិសោធន៍ និងមន្ត្រីជំនាញ ចំណុះអគ្គលេខាធិការដ្ឋាន នៃអ.ជ.ប.គ.ញ.។

























