ឯកឧត្តម សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអ.ជ.ប.គ.ញ. និងឯកឧត្តម ឧត្តមសេនីយ៍ទោ វង្ស ស៊ីណា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អញ្ជើញជាសហអធិបតីក្នុងពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង នៅអគ្គលេខាធិការដ្ឋាន នៃអ.ជ.ប.គ.ញ.

រាជធានីភ្នំពេញ : ថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអ.ជ.ប.គ.ញ. និងឯកឧត្តម ឧត្តមសេនីយ៍ទោ វង្ស ស៊ីណា អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អញ្ជើញជាសហអធិបតីក្នុងពិធីបើកកិច្ចសវនកម្មផ្ទៃក្នុង នៅអគ្គលេខាធិការដ្ឋាន នៃអ.ជ.ប.គ.ញ. សម្រាប់ការិយបរិច្ឆេទ២០២៥ និងបណ្តាឆ្នាំពាក់ព័ន្ធ ដោយមានការអញ្ជើញចូលរួមពី ប្រធាននាយកដ្ឋាន/អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ សរុបចំនួន៤១រូប។កិច្ចសវកម្មផ្ទៃក្នុងនេះត្រូវបានអនុវត្តរៀងរាល់១ឆ្នាំម្តង ក្នុងគោលបំណងផ្តោតសំខាន់លើប្រសិទ្ធភាពនិងប្រសិទ្ធផលការងារ ភាពសន្សំសំចៃ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងការងារបុគ្គលិក ពង្រឹងនូវចំណុចខ្លាំង ស្ថាបនានូវចំណុចខ្វះខាតនានា នៅក្នុងអគ្គលេខាធិការដ្ឋាននៃអ.ជ.ប.គ.ញ.។