លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃ អ.ជ.ប.គ.ញ. ដឹកនាំក្រុមការងារនាយកដ្ឋានព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម
រាជធានីភ្នំពេញ៖ ថ្ងៃពុធ ៣រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានដឹកនាំក្រុមការងារនាយកដ្ឋានព្យាបាល ស្តារនីតិសម្បទា និងសមាហរណកម្ម ប្រជុំស្តីពីការពង្រឹងការងាររបស់នាយកដ្ឋាន បទវិន័យនគរបាលជាតិកម្ពុជា ការត្រៀមចូលរួមរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិភាក្សាការងារផ្សេងៗ៕












