លោកឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋានអនុវត្តច្បាប់អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅខែមិថុនា ឆ្នាំ២០២៦ របស់នាយកដ្ឋានអនុវត្តច្បាប់
រាជធានីភ្នំពេញ : ថ្ងៃព្រហស្បតិ៍ ៤រោច ខែ ជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនិងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំធំរបស់អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយ ឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងតាមការការណែនាំពីឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង លោកឧត្តមសេនីយ៍ទោ សំ សេដ្ឋា ប្រធាននាយកដ្ឋានអនុវត្តច្បាប់អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅខែមិថុនា ឆ្នាំ២០២៦ របស់នាយកដ្ឋានអនុវត្តច្បាប់ និងត្រួតពិនិត្យវឌ្ឍនភាពការងារ បញ្ហាប្រឈម របស់អនុគណៈកម្មការ ប្រចាំបញ្ជា២៤/៧ថ្ងៃ នៃកម្មវិធីទូរសព្ទដៃ NoDrugកិច្ចប្រជុំនេះមានការអញ្ជើញចូលរួម ពី លោកឧត្តមសេនីយ៍ វរសេនីយ៍ អនុប្រធាននាយកដ្ឋាន លោកវរសេនីយ៍ អនុសេនីយ៍ ប្រធាន/អនុការិយាល័យ និងមន្ត្រីជំនាញរបស់នាយកដ្ឋានអនុវត្តច្បាប់។


















