លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន នៃអ.ជ.ប.គ.ញ. និងជាប្រធានអនុគណៈកម្មការពិធីការ និងផ្គត់ផ្គង់ដឹកនាំកិច្ចប្រជុំ

រាជធានីភ្នំពេញ៖ ថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានអនុគណៈកម្មការពិធីការ និងផ្គត់ផ្គង់ អញ្ជើញដឹកនាំកិច្ចប្រជុំអនុគណៈកម្មការដើម្បីត្រៀមរៀបចំទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦មិថុនា ឆ្នាំ២០២៦ នាពេលខាងមុខកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក/លោកស្រី​ អនុប្រធាន និងសមាជិក នៃអនុគណ:កម្មការ​ ៕