ឯកឧត្តម សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអ.ជ.ប.គ.ញ. ដឹកនាំកិច្ចប្រជុំនាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល

(រាជធានីភ្នំពេញ)៖ ថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិនិត្យរបាយការណ៍ប្រចាំខែឧសភា និងលើកទិសដៅសម្រាប់ខែមិថុនា ឆ្នាំ២០២៦ ព្រមទាំងការងារអាទិភាពចំពោះមុខមួយចំនួនទៀត។កិច្ចប្រជុំនេះ ត្រូវបានដឹកនាំដោយ ឯកឧត្តម សំរិត ជេដ្ឋាភិរម្យ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងមានការចូលរួមពី លោកប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ រួមទាំងមន្ត្រីចំណុះនាយកដ្ឋាននីតិកម្ម ផែនការ និងបណ្តុះបណ្តាល។