លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការង និងលោកជំទាវ ព្រហ្ម សុភា ទីប្រឹក្សា ឯកឧត្តមសន្តិបណ្ឌិត ដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលថ្នាលឌីជីថលប្រមូលទិន្នន័យអ្នកញៀនគ្រឿងញៀន

រាជធានីភ្នំពេញ : ថ្ងៃសុក្រ ៥រោច ខែ ជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅសាលប្រជុំរបស់អគ្គលេខាធិការដ្ឋាន អ.ជ.ប.គ.ញ. ដោយទទួលបានការអនុញ្ញាតពី ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកជំទាវ ឧត្តមសេនីយ៍ឯក ជ័យ បុប្ផា អគ្គលេខាធិការង និងលោកជំទាវ ព្រហ្ម សុភា ទីប្រឹក្សា ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​​ បានអញ្ជើញជាសហប្រធាន ដឹកនាំកិច្ចប្រជុំពិនិត្យ និងកែសម្រួលថ្នាលឌីជីថលប្រមូលទិន្នន័យអ្នកញៀនគ្រឿងញៀន។