ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.គ.ប.ញ. អញ្ជើញជា អធិបតីដឹកនាំ កិច្ចប្រជុំ ក្រុមការងារបច្ចេកទេស ផ្សព្វផ្សាយ អប់រំ អំពីផលប៉ះពាល់ និងគ្រោះថ្នាក់ នៃគ្រឿងញៀន

រាជធានីភ្នំពេញ ៖ ថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអ.ជ.គ.ប.ញ. អញ្ជើញជា អធិបតីដឹកនាំ កិច្ចប្រជុំ ក្រុមការងារបច្ចេកទេស ផ្សព្វផ្សាយ អប់រំ អំពីផលប៉ះពាល់ និងគ្រោះថ្នាក់ នៃគ្រឿងញៀន ពិនិត្យបញ្ចប់ ឯកសារគោល ស្ដីពីចំណេះដឹង បញ្ហាគ្រឿងញៀន ដែលរៀបចំឡើងរវាងមន្រ្តីជំនាញ អគ្គលេខាធិការដ្ឋាន សហការ ជាមួយ ឯកឧត្តម លោកជំទាវ ទីប្រឹក្សា អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅអគ្គលេខាធិការដ្ឋាន នៃអ.ជ.គ.ប.ញ.។