នគរបាលខេត្តកំពត ចាប់ខ្លួនជនសង្ស័យចំនួន ១នាក់ ស្ថិតនៅចំណុចស្រុកដងទង់ បន្ទាប់ពីពលរដ្ឋរាយការណ៍តាម App NoDrug

(ខេត្តកំពត)៖ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង ទទួលបានព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថា មានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិក្រាំលាវ ឃុំមានរិទ្ធិ ស្រុកដងទង់ ខេត្តកំពត កម្លាំងសមត្ថកិច្ចបានទំនាក់ទំនងជាមួយគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទដៃ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា ២៤ម៉ោង បានបញ្ជាឱ្យកម្លាំងអនុគណៈកម្មការធ្វើការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំពីលោកស្នងការរងនគរបាលខេត្តកំពត និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពត។កម្លាំងជំនាញនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមានរិទ្ធិ បានចុះដល់ទីតាំង និងបើកប្រតិបត្តិការបង្ក្រាបករណីនេះ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់។វត្ថុតាងដកហូតរួមមាន៖ • ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ១កញ្ចប់• ទូរស័ព្ទដៃ ចំនួន ១គ្រឿងបច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង និងចាត់ការបន្តតាមនីតិវិធីច្បាប់៕