នគរបាលខេត្តបាត់​ដំបង ចាប់ខ្លួនជនសង្ស័យចំនួន ១នាក់ ស្ថិតនៅចំណុចក្រុង​បាត់ដំបង​ បន្ទាប់ពីពលរដ្ឋរាយការណ៍តាមកម្មវិធីទូរស័ព្ទដៃ NoDrug

(ខេត្តបាត់​ដំបង​)៖ នៅថ្ងៃទី៩ ខែសីហា​​​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី​ ​ជួញ​ដូរ​ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ ភូមិ​២០ឧសភា​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្តបាត់​ដំបង​ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញដោយមានការដឹកនាំដោយលោក​ វរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរង​ ផែនការងារ​ប្រឆាំង​គ្រឿងញៀន​ សហការជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី​ ​រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ក្នុង​បទល្មើស​ជាក់ស្ដែង​ និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ១នាក់​។វត្ថុ​តាង​ចាប់​យក​ -​ ថ្នាំញៀន​ប្រភេទ​កេតាមីន​ (KETAMINE)ចំនួន​ ១ថង់​ ទម្ងន់​០,៤៥ក្រាម​ ថ្នាំ​សុទ្ធ​ ,​ ទូរស័ព្ទដៃ​ចំនួន​ ១គ្រឿង​ ,​ វិទ្យុទាក់ទង​ចំនួន​ ១គ្រឿង​។ បច្ចុប្បន្នជនសង្ស័យខាងលើ​ និង​វត្ថុ​តាង​ត្រូវ​បាន​កសាងសំណុំ​រឿង​ បញ្ជូន​ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕