នគរបាលខេត្តកំពង់ចាម ចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ស្ថិតនៅចំណុច​​ស្រុកកំពង់សៀម បន្ទាប់ពីពលរដ្ឋរាយការណ៍តាមកម្មវិធីទូរស័ព្ទដៃ NoDrug

(ខេត្តកំពង់ចាម)៖ នៅថ្ងៃទី៥ ខែកញ្ញា​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី​ ជួញដូរ​ និង​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ​ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់​ កម្លាំង​ជំនាញខេត្តនិងមានការណែនាំពីលោក ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការខេត្ត និងមានការឯកភាពពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា កម្លាំងជំនាញខេត្ត រួមជាមួយកម្លាំងជំនាញស្រុកកំពង់សៀម ដឹកនាំដោយលោក វរសេនីយ៍ទោ សយ សុវាសនា នាយរងការិយាល័យ បាន​បញ្ជា​កម្លាំង​ជំនាញ​នៃអធិការ​ដ្ឋាន​នគរ​បាល​ស្រុកកំពង់សៀម បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី​ ជួញដូរ​ និង​ប្រើ​ប្រាស់​ដោយខុសច្បាប់នូវ​សារធាតុ​ញៀន​ ក្នុង​បទល្មើស​ជាក់ស្ដែង​ និង​បាន​ធ្វើ​តេស្ត​ទឹក​នោម​ស្វែង​រក​សារធាតុ​ញៀន​ ជា​លទ្ធផល​វិជ្ជមាន​ (+)​ ចំនួន​ ​២នាក់​ និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ២នាក់​។ វត្ថុ​តាង​ចាប់​យក​ -​ ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ៤កញ្ចប់ និងទូរស័ព្ទដៃចំនួន ២គ្រឿង ។ បច្ចុប្បន្នជនសង្ស័យខាងលើ និង​វត្ថុ​តាង​ត្រូវ​បាន​កសាងសំណុំ​រឿង​បញ្ជូន​​ ចាត់ការតាមនីតិវិធីច្បាប់៕