នគរបាលខេត្តស្វាយរៀង ចាប់ខ្លួនជនសង្ស័យចំនួន ១នាក់ ស្ថិតនៅស្រុកស្វាយទាប បន្ទាប់ពីពលរដ្ឋរាយការណ៍តាមកម្មវិធីទូរស័ព្ទដៃ NoDrug
(ខេត្តស្វាយរៀង)៖ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា ២៤ ម៉ោង ទទួលបានព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថា មានករណីចែកចាយ និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិត្បែង ឃុំគគីរសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង បានធ្វើការទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្តមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញ ដោយមានការដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ស្នងការនគរបាលខេត្តស្វាយរៀង បានចាត់កម្លាំងជំនាញប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកស្វាយទាប និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត ចុះដល់ទីតាំងប្រតិបត្តិការ បង្ក្រាបករណីនេះ និងបានឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់។ដកហូតវត្ថុតាង៖• ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន ចំនួន ៦កញ្ចប់• សម្ភារៈវិចខ្ចប់គ្រឿងញៀន មួយចំនួនបច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី។

