ខេត្តបាត់​ដំបង ពលរដ្ឋរាយការណ៍តាម App NoDrug នគរបាលចាប់ខ្លួនជនសង្ស័យចំនួន ១នាក់ ស្ថិតនៅចំណុច ស្រុក​កំរៀង

ក្រោយពលរដ្ឋរាយការណ៍តាម App NoDrug! កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ​ចំនួន​ ១នាក់​ ​នៅស្រុក​កំរៀង​ ខេត្ត​បាត់ដំបង​ ពាក់ព័ន្ធករណីគ្រឿងញៀន(ខេត្តបាត់​ដំបង​)៖ នៅថ្ងៃទី១៧ ខែឧសភា​​​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណី​ ប្រើ​ប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ភូមិ​ស្រះ​កំប៉ោក​ ឃុំ​តាក្រី​​ ស្រុក​កំរៀង​​ ខេត្តបាត់​ដំបង​ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់កម្លាំងជំនាញដោយមានការដឹកនាំដោយលោក​ វរសេនីយ៍ឯក​ សុខ​ និមល​ ស្នងការរង​ ផែនការងារ​ប្រឆាំង​គ្រឿងញៀន​ សហការជាមួយ​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​កំរៀង​​​ បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី​ ប្រើ​ប្រាស់​​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ក្នុង​បទល្មើស​ជាក់ស្ដែង​ និង​បាន​ធ្វើ​តេស្ត​ទឹក​នោម​ស្វែង​រក​សារធាតុ​ញៀន​ ជា​លទ្ធផល​វិជ្ជមាន​(+)​​ និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ១នាក់​។ វត្ថុ​តាង​ចាប់​យក​ -​ ដបកែច្នៃ​សម្រាប់​ប្រើប្រាស់​ថ្នាំ​ញៀន​ចំនួន​ ១​ ,​ ដែកកេះ​ចំនួន​ ១​ ,​ កាំបិត​ចំនួន​ ១។ បច្ចុប្បន្នជនសង្ស័យខាងលេី​ និង​វត្ថុ​តាង​ ត្រូវ​បាន​កសាងសំណុំ​រឿង​ បញ្ជូន​ទៅតុលាការចាត់ការតាមនីតិវិធីច្បាប់៕