នគរបាលខេត្តបន្ទាយមានជ័យ ចាប់ខ្លួនជនសង្ស័យចំនួន ២នាក់ ស្ថិតនៅចំណុចក្រុង​ប៉ោយប៉ែត បន្ទាប់ពីពលរដ្ឋរាយការណ៍តាម App NoDrug

(ខេត្តបន្ទាយមានជ័យ​​)៖ នៅថ្ងៃទី៨​ ខែមិថុនា​ ឆ្នាំ២០២៦ ក្រោយពីកម្លាំងសមត្ថកិច្ចរបស់អនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានទទួលព័ត៌មានតាមរយៈកម្មវិធីទូរស័ព្ទដៃ NoDrug ថាមានករណីចែកចាយ​ និង​ប្រើ​ប្រាស់​ដោយ​ខុសច្បាប់នូវសារធាតុញៀន នៅចំណុច​ភូមិ​បាលិលេយ្យ​២ សង្កាត់​ប៉ោយប៉ែត​​ ក្រុង​ប៉ោយប៉ែត​ ខេត្តបន្ទាយមានជ័យ​ បានទំនាក់ទំនងជាមួយកម្លាំងគណៈកម្មការគ្រប់គ្រងកម្មវិធីទូរស័ព្ទ NoDrug និងបញ្ជូនព័ត៌មានភ្លាមៗ ទៅកាន់សមត្ថកិច្ចជំនាញនៅមូលដ្ឋាន។ឯកឧត្តម ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការសហការ និងផ្តល់ព័ត៌មានដល់​ កម្លាំង​ជំនាញ​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​ អធិការ​ដ្ឋាន​នគរ​បាល​ក្រុង​ប៉ោយប៉ែត​ បានចុះដល់ទីតាំងប្រតិបត្តិការបង្ក្រាបករណី​ ចែកចាយ​ និង​ជួញដូរ​ដោយខុសច្បាប់នូវ​សារធាតុ​ញៀន​ ក្នុង​បទល្មើស​ជាក់ស្ដែង​ និង​បានធ្វើ​តេស្ត​ទឹក​នោម​ស្វែង​រក​សារធាតុ​ញៀន​ លទ្ធផល​វិជ្ជមាន​(+)​និង​បាន​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ២នាក់​។បច្ចុប្បន្នជនសង្ស័យខាងលេី​ ត្រូវ​បាន​កសាងសំណុំ​រឿង​បញ្ជូន​​ ចាត់ការតាមនីតិវិធីច្បាប់៕